ពិធីឡើងផ្ទះ របស់កែវ វាសនា យប់មិញ ពិតជា...

តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​ លោក កែវ វាសនា បានធ្វើ​ពិធី​ឡើងផ្ទះ​វីឡា​របស់ខ្លួន ​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ ​កាលពី​យប់មិញ ​យ៉ាងអធិកអធម ​ដោយមាន​ការចូលរួម​ពី​សំណាក់​ ​តារាចម្រៀង​ល្បីៗ​ជាច្រើន​ដួង ​។​


ក្នុង​ពិធី​ឡើងផ្ទះ​វីឡា​របស់លោក កែវ វាសនា និង ភរិយា កាលពី​យប់មិញ​នេះ គេ​សង្កេតឃើញ​ មាន​តារា​ជាច្រើនដួង បាន​ចូលរួម​ ដែល​ភាគច្រើន ​ជាតា​រាចម្រៀង​ ​មកពី​ផលិតកម្ម​ថោ​ន និង​ ផលិតកម្ម​សាន់​ដេ ​ មាន​ដូចជា​តារាចម្រៀង មាស សុខ​សោភា នី​រ័ត្ន អេ​ន​ជី អ៊ីវ៉ា  ស៊ូ ស៊ី​រី​កា នី មុន្នីនាថ ខាន់ ជែមស៍ លោក សុគន្ធ ថេរ៉ាយុ ករុណា ពេជ្រ ថេណា និង លោក អ៊ីណូ ជាដើម ។ ក្នុងនាម​ជា​ម្ចាស់​កម្មវិធី ​លោក កែវ វាសនា និង ភរិយា បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត ​ឈរ​ទទួលភ្ញៀវ​ក្នុង​ទឹកមុខ​រីករាយ ។ កាលពី​យប់មិញ​នេះ ​លោក កែវ វាសនា ក៏បាន​បង្ហើរ​សំនៀង​ជាច្រើន​បទ​ យ៉ាង​ពិ​រោះ​ទៀតផង ។​



អ្នក​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធីឡើងផ្ទះ​វីឡា​ថ្មី​របស់លោក កែវ វាសនា កាលពី​យប់មិញ​នេះ គឺសុទ្ធតែ​បាន​លាន់មាត់​សរសើរ​ថា​ ផ្ទះ​របស់លោក កែវ វាសនា មានការ​តុបតែង សុទ្ធតែ សម្ភារៈ​ទំនើបៗ ​និង ​មាន​របៀបរៀបរយ​ល្អ ។ បើតាម​ការសន្និដ្ឋាន ​ផ្ទះ​របស់លោក កែវ វាសនា ​មានតម្លៃ​មិនតិចជាង​៣០​ម៉ឺនដុល្លារ​នេះ​ទេ ។​



​គេនៅ​ចាំបាន​ថា​ ក្រោយពី​រៀបការ​ភ្លាម​លោក កែវ វាសនា និង​ ភរិយា បាន​ទិញ​ផ្ទះ​វីឡា​ថ្មី​ នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ​ដើម្បី​ស្វាគមន៍​ កូនប្រុស​ច្បងរបស់លោក​ ដែល​មក​ចាប់កំណើត​ភ្លាមៗ​ដែរ ។ មានការ​សរសើរ​ថា ​លោក កែវ វាសនា ពិតជា​មានសំណាង ​មិន​ត្រឹមតែ​មាន​ភរិយា​ស្រស់ស្អាត និង មាន​ទ្រព្យសម្បតិ្ត​នោះទេ ថែមទាំង​មានកូន​ប្រុស ​ដែល​គួរឱ្យ​ស្រឡាញ់​ទៀតផង ៕ POSTNEWS











No comments

Powered by Blogger.