ប្រញាប់ឡើងសាលាបង្រៀនសម្តែង ភាពយន្តអាសអាភាសទទួលត្រឹមតែ១០នាក់ប៉ុណ្ណោះ
រឿងគួរអោយចាប់អារម្មណ៍មួយ បានល្បីពេញប្រទេសកាណាដា ដោយកាលពីថ្មីៗនេះ ក្រុមហ៊ុនផលិតភាពយន្ត អាសអាភាសមួយ មានឈ្មោះថា Pagas Production ដែលមានទីតាំងស្ថិតនៅទីក្រុង កេប៊ិច បានបើកសាលាបង្រៀនសម្តែង ភាពយន្តអាសអាភាសសម្រាប់បុរស ដោយទទួលត្រឹមតែ១០នាក់ប៉ុណ្ណោះ ។
អ្វីដែលគេចាប់អារម្មណ៍នោះ គឺគេឃើញអ្នកដាក់ពាក្យ រហូតដល់ជាង ៦០នាក់ឯណោះ នេះបើតាមការអោយដឹង ពីប្រភពវេបសាយ វ៉ាយ។ ប្រធានក្រុមហ៊ុនភាពយន្ត អាសអាភាស Pega Production បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមហ៊ុនកំពុងខ្វះខាតតារាសម្តែងប្រុស ហើយបុរសដែលចូលរៀន មិនមែនត្រឹមតែចេះ រួមរ័ក្សជាមួយតួស្រី នៅមុខម៉ាស៊ីនថតប៉ុណ្ណោះទេ តែត្រូវចេះបង្ហាញក្បាច់ និងស្ទីលប្លែកៗ ដែលគួរអោយចាប់អារម្មណ៍ទៀតផង ។
តំលៃនៃការ ចុះឈ្មោះចូលរៀន មិនថ្លៃប៉ុន្មាននោះទេ គឺត្រឹមតែ១៥០ដុល្លារប៉ុណ្ណោះ សំរាប់រយៈពេល១ថ្ងៃ ហើយបង្រៀន១០នាក់ សំរាប់ដំណាក់កាលដំបូង។ ហើយការបង្រៀននេះ គឺមានទាំងផ្នែកទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់តែម្តង ហើយក្នុងចំណោមសិស្ស១០នាក់ គឺក្រុមហ៊ុននឹងជ្រើសរើស យកតែ៤នាក់ប៉ុណ្ណោះ ដើម្បីបានទៅរៀនវគ្គបន្ត ។
ការបង្រៀននេះ នឹងត្រូវប្រលងចម្រាញ់ចុងក្រោយ យកតែ១ ឬ២នាក់ប៉ុណ្ណោះ ហើយពេលរៀនទាំងគ្រូ ទាំងសិស្សត្រូវស្លៀកខោលីអូ។ អ្នកដឹកនាំក្រុមហ៊ុន បានអោយដឹងថា អ្នកចង់ក្លាយជាតារាថតភាពយន្ត អាសអាភាសត្រូវមានអាយុ ចាប់ពី២០ទៅ៣៥ឆ្នាំ ហើយរូបរាង មុខមាត់ ពណ៌សម្បុរ គឺមិនសំខាន់ទេ អោយតែមានសមត្ថភាព អ្វីដែលសំខាន់នោះ គឺមានទស្សនៈល្អ លើភាពយន្តអាសអាភាស ហើយថែមទាំងស្វែងយល់ និងបង្កើនជំនាញអោយបានច្បាស់លាស់ ៕

loading...
No comments