ផ្ទះ Hello Kitty ដែលកើតចេញពីក្តីស្រលាញ់ របស់ឪពុកម្តាយចំពោះកូន
រូបភាពប៉ុន្មានសន្លឹកត្រូវបានអ្នកលេងបណ្តាញសង្គមថៃធ្វើការ share ភ្លូកទឹកភ្លូកដីដោយបង្ហាញពីផ្ទះមួយដែលមានរូបរាងនឹងលាបពណ៌មិនគួរឲជឿ..ត្រូវហើយផ្ទះពណ៌ផ្កាឈូកខ្ចី ដេគ័រទៅដោយ sticker និងគ្រឿងសង្ហារឹមរូប Hello Kitty នេះមិនមែនសំរាប់ថតកុន រឺពាណិជ្ជកម្មទេ។ តែវាជាផ្ទះពិតដែលក្រុមគ្រួសារមួយសាងសង់ឡើងដោយក្តីស្រលាញ់ចំពោះកូនស្រីតែមួយគ្រាប់របស់គេ
រូបភាពទាំងនេះត្រូវបាន post ដោយអ្នកម្តាយវ័យក្មេងសញ្ជាតិថៃជាមួយនឹង caption ដូចខាងក្រោម
ខ្លឹមសារបកប្រែជាភាសាខ្មែរ៖ “កាន់តែជិតរួចរាល់មែនទែនហើយ👏🏻👏🏻👏🏻ចូលឆ្នាំខាងមុខនេះនឹងរួចស្រេចជាស្ថាពរ១០០% #ឃិតទីសំណប់ចិត្ត #ឲវាក្លាយជាពណ៌ស៊ីជំពូ #ផ្ទះក្នុងក្តីសុបិន្តរបស់កូនស្រីខ្ងុំ”
loading...
No comments