ពិតជាមិនធម្មតាមែន! តើអ្នកដឹងទេ ថាកំពូលទូរស័ព្ទ Samsung Galaxy S8...
ជាការពិតណាស់ រហូតមកដល់ពេលនេះកំពូលស្មាតហ្វូន Galaxy S8 ត្រូវបានប្រកាសចេញលក់ជាសាធារណៈហើយ។ មិនតែប៉ុណ្ណោះ ការចេញលក់នេះធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាកអ្នកសារពត៌មាន ក៏ដូចជាគេហទំព័របច្ចេកវិទ្យាផ្សេងៗ។ មួយវិញទៀត Galaxy S8 ត្រូវបានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាជាច្រើនដែលអស្ចារ្យ និងទំនើប ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺបន្ទះឈីប Qualcomm Snapdragon 835។ ទាក់ទងទៅនឹងបន្ទះឈីបនេះដែរត្រូវបានគេជឿថា មានសមត្ថភាពខ្លាំងកប់ ដោយវាអាចដំណើការ Window 10 បានទៀត។
យោងតាមគេហទំព័រ ZDNET ក្រុមហ៊ុន Qualcomm បានបង្ហាញថា Window 10 អាចដំណើរការបានលើកំពូលបន្ទះឈីប Snapdragon 835 ព្រោះវាមានសមត្ថភាពគ្រប់គ្រាន់ ពោលគឺការដំណើរការ និងល្បឿនបានសមស្របអាចទទួលយកបាន។ គួរបញ្ជាក់ផងដែរថា ពត៌មានមួយនេះពុំមែនជាអ្វីដែលថ្មីនោះទេ ព្រោះក្រុមហ៊ុន Microsoft ធ្លាប់បានប្រកាសម្ដងរួចទៅហើយកាល់ពីឆ្នាំមុន ដែលថាក្រុមហ៊ុនទាំងពីរនឹងសហការគ្នាដើម្បីបង្កើតនូវ Windows 10 PCs ដែលអាចដំណើរការបានលើប្រព័ន្ធដំណើរការ ARM ឲ្យបានក្នុងឆ្នាំ2017 នេះ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qualcomm លោក Steve Mollenkopf បានពន្យល់ថា Snapdragon 835 នឹងត្រូវបានតំឡើងលើកុំព្យូទ័រដែលដំណើរការដោយ Window 10 ពោលគឺរវាងស្មាតហ្វូន និងកុំព្យូទ័រគឺអាចធ្វើការជាមួយគ្នាបាន។ គួរបញ្ជាក់ផងដែរថា សម្រាប់ពេលនេះកំពូលស្មាតហ្វូន Galaxy S8 គឺអាចធ្វើបែបនេះបានហើយដោយការប្រើប្រាស់បទពិសោធន៍ថ្មី នោះគឺឧបករណ៍ Samsung DeX ដែលអាចភ្ជាប់ស្មាតហ្វូនទៅនឹងកុំព្យូទ័របាន។
No comments