គ្រូបង្វឹកឥណ្ឌាថាមកប្រកួតមិត្តភាពជាមួយហ្នឹងកម្ពុជាថ្ងៃស្អែកនេះគឺដើម្បីឈ្នះមិនមែនដើម្បីចាញ់នោះទេ
ការប្រកួតមិត្តភកិ្តរវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិឥណ្ឌានឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះហើយ។ ក្នុងសន្និសិទ្នកាសែតថ្ងៃនេះ លោក Stephen Constantine ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិឥណ្ឌាបានប្រាប់អ្នកសារពត៌មានថា លោកមកប្រកួតមិត្តភាពជាមួយហ្នឹងកម្ពុជាថ្ងៃស្អែកនេះគឺដើម្បីឈ្នះមិនមែនដើម្បីចាញ់នោះទេ។ ក្នុងឪកាសមកប្រកួតមិត្តភាពនេះក្រុមជម្រើសជាតិឥណ្ឌាគឺដើម្បីមកបោះជំរុំនិងហ្វឹកហាត់ដើម្បីត្រៀមប្រកួតពានរង្វាន់ Asean Cup ជាមួយហ្នឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ានៅថ្ងៃទី២៨ខាងមុខនេះ។ ទោះបីជាយ៉ាងណាការប្រកួតមិនទាន់បានចាប់ផ្ដើមនៅឡើយ។ កុំភ្លេចថ្ងៃស្អែកចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាទាំងអស់គ្នាដើម្បីលើកស្ទួយវិស័យកីឡាជាតិ។ ការប្រកួតនឹងធ្វើឡើងនៅក្នងពហុកីឡាដ្ឋានជាតិអូឡាំពិកនៅវេលាម៉ោង 6 ល្ងាច។
No comments