អាហារឆ្ងាញ់ជាជ្រុងមួយនៃជីវិតដែរធ្វើឲ្យគ្រួសារមានសុភមង្គល ដែរស្រ្ដីមេផ្ទះទាំងអស់មិនគួរមើលរំលង

សាច់គោអាំង ទឹកប្រហុក
គ្រឿងផ្សំ :
_សាច់គោយកសាច់ជាប់ខ្លាញ់
_ប្រហុក យកប្រហុកសាច់ខ្លះ លាយប្រហុកសំរាប់ស្លខ្លះ
_គល់ស្លឹកគ្រែ ហាន់ស្ដើងៗ ,ម្ទេសហាន់កង់ៗ
_សណ្ដែកដីលីងបុក លុមៗ
_ បន្លែ ភ្លៅកង្កែប ត្រសក់ ការ៉ុត ចេកខ្ចី ស្ពៃក្ដោប ត្រយូងចេក ត្រកួន ជីគ្រប់មុខ
វិធីធ្វើ :
👉វះសាច់គោជាបន្ទះធំៗ ហើយប្រលាក់ប្រេងខ្យង ម្សៅខ្នរ ម្រេចតិច ស្ករសតិច រសជាតិលមៗ អោយចូលជាតិ ហើយយកទៅអាំង តាមចូលចិត្ត ឆ្អិន 50% 60% រឺ 80% អាចលាបបរ័ខ្លះអោយឈ្ងុយ រួចយកមកហាន់ស្ដើងៗ
👉ទឹកប្រហុក
ត្រូវប្រាកដថា ប្រហុកនោះល្អ ឈ្ងុយ មិនមែនខាទេ,
យកប្រហុកសាច់ខ្លះ ប្រហុកសាច់វាមិនសូវមានក្លិនខ្លាំងដូចប្រហុកដាក់សម្លរទេ ដាក់លាយគ្នា ទើបរសជាតិមិនខ្លាំងហើយឆ្ងាញ់ ,ដាំទឹក១ចានចង្កឹះអោយពុះ បង់ស្លឹកក្រូច និងរំដេងចូល ដាក់ជ្រុំប្រហុក ហើយច្រោះកុំអោយដោយឆ្អឹង ចិញ្រ្ចាំ ខ្ទឹមស ហាន់ខ្ទឹមក្រហមដាក់ចូល ដាក់ស្ករស រឺស្កត្នោត គេអាចបន្ថែមខ្ទិះដូង រឺទឹកដោះគោខាប់បាន ហើយពេលរៀបញាំទើបច្របាច់ក្រូចឆ្មារ សណ្ដែកដី គល់ស្លឹកគ្រៃហាន់ ថែមម្ទេសផងណា , អ្នកខ្លះគេប្រើម្សៅឆាលាយទឹកចាក់ចូលទឹកប្រហុក តាមចំនូលចិត្ត
បន្លែចិត្តដូចក្នុងរូប គេអាចធ្វើទឹកអំបិលម្រេចច្របាច់ក្រូចឆ្មារ រឺទឹកតៅហូ៑ក៏បាន ស្រេចចំនូល ៕












No comments

Powered by Blogger.