Messi នៅតែបន្ដការសុតបញ្ចូលទីអោយ Barcelona
ក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ Laliga កាលពីយប់មិញ FC Barcelona បានយកឈ្នះក្រុមភ្ញៀវ Valencia ក្នុងលទ្ធផល 4-2។ ការយកឈ្នះ Valencia កាលពីយប់មិញនេះធ្វើអោយ Barcelona តាមពីក្រោយ Real Madrid 2ពិន្ទុដែល Barcelona ពេលនេះកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ 2។
កាលពីប្រកួតយប់មិញនេះ ក្រុមភ្ញៀវ Valencia បាននាំមុខមុនទៅហើយនៅនាទីទី 29 ដោយការតែតបញ្ចូលទីដោយ Mangala។ តែមិនបានប៉ុន្មានផងម្ចាស់ផ្ទះក៏តាមស្មើបានវិញនៅនាទីទី 35 ដោយកីឡាករ Luis Suarez។ នៅនាទីទី 45 ទៅហើយ Barcelona ទទួលបានបាល់ Penalty 11 ម៉ែត្រ ខណៈដែល Mangala ត្រូវអាជ្ញាកណ្ដាលអោយកាតក្រហមបណ្ដាញចេញដោយសារតែទាញអាវរបស់កីឡាករ Luis Suarez។ Messi ជាអ្នកសុតបញ្ចូលទីបាល់ Penalty ធ្វើអោយ Barcelona នាំមុខ 2-1 ប៉ុន្ដែក្រុមភ្ញៀវបានវាយបកភ្លាមៗដោយកីឡាករ Munir នៅនាទីទី 45 ធ្វើអោយក្រុមទាំងពីរបញ្ចប់តុងទី1 ទទួលបានលទ្ធផល 2-2។ ចូលដល់តង់ទីពីរ Messi សុតបញ្ចូលទីដ៏អស្ចារ្យនៅនាទីទី 52 និងនៅនាទីទី 89 Gomes បានសុតបញ្ចូលទីហើយគេបានរកគ្រាប់ដំបូងរបស់គេនៅក្នុងក្លឹប Barcelona បានធ្វើអោយ Barcelona នាំមុខក្រុមភ្ញៀវក្នុងលទ្ធផល 4-2។

No comments