Schweinsteiger សម្រេចចិត្តចូលរួមក្លឹប Chicago Fire

អតីតកីឡាករជម្រើសជាតិអាឡឺម៉ង់និងខ្សែបម្រើការពាររបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Bastian Schweinsteiger បានសម្រេចចិត្តចាកចេញពីក្លឹបបិសាចក្រហម Manchester United ហើយដោយទៅចូលរួមលេងអោយក្លឹប Chicago Fire របស់សហរដ្ឋអាមេរិក។ កីឡាករវ័យ 32 ​ឆ្នាំរូបនេះសម្រេចចិត្តចាកចេញពីក្លឹបកំពូលរបស់ប្រទេសអង់គ្លេសនេះដោយសារតែ រូបគេពុំសូវបានលេងក្រោមការដឹកនាំរបស់លោក Jose Mourinho។ Schweinsteiger បាននិយាយថា៖ គាត់ពិបាកចិត្តណាស់ដែលចាកចេញពីក្លឹបនិងមិត្តសម្លាញ់របស់គាត់នៅក្នុងក្លឹបបិសាចក្រហមនេះ ប៉ុន្ដែគាត់សប្បាយចិត្តដោយសារតែក្លឹបបិសាចក្រហម Manchester United អនុញ្ញាតអោយគាត់មានឪកាសចូលរួមលេងជាមួយហ្នឹងក្លឹប Chicago Fire។


No comments

Powered by Blogger.