នាងអីុតថា បទថ្មី Original2 នឹងកន្ត្រាក់ការទាក់ទាញ
រាជធានីភ្នំពេញ ៖ តារាកំប្លែងអ្នកនាង អីុត កំពុងតែមានក្តីសង្ឃឹមសម្បើមណាស់ ក្រោយពីខាងផលិតកម្មសាន់ដេរ បានសម្រាំងបទថ្មីស្នាដៃកូនខ្មែរទុកឱ្យនាងច្រៀងផ្ទាល់ ដើម្បីកំដរបរិយាកាសថ្ងៃចូលឆ្នាំថ្មី។
មិនខុសពីឆ្នាំមុនទេ ពេលនេះតារាកំប្លែងកំពុងមានសន្ទុះកេរ្តិ៍ឈ្មោះ នាងអីុតបានត្រៀមរួចជាស្រេចហើយក្នុងការចេញ MV ថ្មីបន្តបន្ទាប់ ដើម្បីចែកជូនអ្នកគាំទ្រនាង និងសាន់ដេរហើយចម្រៀង២បទថ្មីសន្លាងជាស្នាដៃកូនខ្មែរអាចធ្វើឱ្យបងប្អូនបានសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំ នៅតាមភូមិស្រុកស្រែចម្ការ បានរាំលេងកំសាន្តសម្រាប់ជូនពរឆ្នាំថ្មី។
អ្នកនាង អីុត បាននិយាយថា នាងពិតជាអរគុណដល់ផលិតកម្មសាន់ដេរ ដែលបានរៀបចំបទថ្មី២បទ ជូននាងច្រៀងដើម្បីថ្ពក់យកការទាក់ទាញពីពុកម៉ែបងប្អូនជាបន្តទៀតដូចឆ្នាំមុន។ នាងថា បទថ្មីរបស់នាងមានពីរបទ គឺបទ «អូននៅOriginal» និងបទ «ចោរលួចប្តី» ដែលជាកាដូសម្រាប់ឆ្នាំថ្មីចែកជូនកម្សាន្ត។
យ៉ាងណាមិញនាងបានបង្ហើបទៀតថា បទថ្មី២នេះ មានបញ្ចូលភាពកំប្លុកកំប្លែកច្រើន សម្តែងដោយនាងទៀតនោះ រឹតតែកន្ត្រាក់ចិត្តទស្សនា និងសើចសប្បាយ។ នាងច្រៀងបែបណា ក៏មិនចោលការសម្តែងកំប្លែងរបស់នាងដែរ ព្រោះថា នេះជាការងារស្នូលមួយជួយបង្កើនជីវភាពរស់នៅរបស់នាង។ ក្រៅពីនាងមានបទថ្មីនៅសាន់ដេរក៏មានបទថ្មីជាច្រើនទៀត ទុកផ្សាយទស្សនារាំលេងអមដោយតារាល្បីៗជាតារាផលិតកម្មបង្ហាញស្នាដៃកាន់តែបង្កការសប្បាយទ្វេឡើង។ប្រភព កោះសន្តិភាព
loading...
No comments