ប្រជ្រុយ ៦ កន្លែងលើខ្លួនមនុស្សស្រីឆ្វាក់បុរស និងនាំសំណាងបំផុត
ចាស់បុរាណតែងនិយាយតគ្នាថាពីប្រជ្រុយនៅលើខ្លួននារី ៦ កន្លែងជាមនុស្សមានសំណាងខ្ពស់ និងមានថាមពលពិសេសទាក់ទាញបុរសឲ្យលង់ស្នេហ៍លើខ្លួនបាន។ ខាងក្រោមនេះគឺជាការបកស្រាយ និងចំណុចពិសេសរបស់ប្រជ្រុយនៅលើខ្លួនមនុស្សស្រី។
១.នៅលើទ្រូង៖ស្ត្រីណាដែលមានប្រជ្រុយ នៅលើទ្រូង ចាត់ទុកថាជាមនុស្សមានសំណាងខ្លាំងណាស់។
២.សុដន់ស្ដាំ៖ប្រសិនបើស្ត្រីណាមានប្រជ្រុយនៅលើសុដន់ខាងស្កាំរបស់នាង នាថ្ងៃអនាគតត្រូវបានគេព្យាករថាមានកូនច្រើន ដែលនាំឲ្យជីវិតនាងមានភាពសប្បាយរីករាយ និងរស់នៅដោយភាពសុខស្រួល។
ប្រជ្រុយក្រហម៖ ស្រីដែលមានប្រជ្រុយពណ៌ក្រហមនៅសុដន់ស្ដាំ គឺជាមនុស្សស្រីដែលមានឥទ្ធិពលទាក់ទាញបុរសខ្លាំង ឬអាចនិយាយបានថាមនុស្សស្រីឆ្វាក់ប្រុស។ ពោលគឺទៅដល់ទីណាតែងមានអ្នកតាមស្រលាញ់។
៣.សុដន់ខាងឆ្វេង៖ចំណែកឯស្ត្រីដែលមានប្រជ្រុយក្រហមនៅលើសុដន់ឆ្វេង ពេលមានកូនទៅ កូនជាអ្នកនាំលាភសំណាងមកឲ្យ។
៤. ថ្ងាស៖ បើមានប្រជ្រុយក្រហមនៅលើថ្ងាស ចាត់ទុកថាជាមនុស្សមានសំណាងណាស់នាថ្ងៃអនាគត។
៥.ថ្ពាល់៖បើមានប្រជ្រុយក្រហមនៅថ្ពាល់ឆ្វេងរបស់នាង បញ្ជាក់បានថានាងពិតជាមានភាពទាក់ទាញពីកំណើតពេញមួយជីវិត។
៦.ច្រមុះ៖មានប្រជ្រុយនៅលើច្រមុះ ត្រូវបានគេមើលឃើញថាបន្ទាប់ពីបានរៀបការជាមួយបុរសណាម្នាក់ នាងនឹងទទួលបានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់៕
No comments