អ៊ីវ៉ា បកស្រាយរឿង ផលិតកម្មសាន់ដេ លើកឬមិនលើកក៏មិនចាកចេញ ពីសាន់ដេ ដែរ

កាលពីពេលថ្មីៗនេះមានព័ត៌មានក្នុងស្រុកបានចុះផ្សាយដែលដាក់ចំណងជើងថា៖ “មូលហេតុ សាន់ដេ មិនលើក អ៊ីវ៉ា ជាង១ឆ្នាំ មកពីរឿងអ៊ីចឹងតើ… !” ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះកញ្ញា អ៊ីវ៉ា បានចេញការបកស្រាយនៅលើហ្វេសបុករបស់កញ្ញាថា៖ សុំបកស្រាយការពិត នាងខ្ញុំនៅជាប់កុងត្រាជិត1ឆ្នាំទៀត មិនមែនចប់ខែមេសានិងទេ ,ហើយរឿងក្រុមហ៊ុនលើកមិនលើកជារឿងរបស់ក្រុមហ៊ុនទេខ្ញុំមិនសូវដឹងទេ ទុកអោយបងប្អូននិងបណ្ដាអ្នកគាំទ្រខ្ញុំយល់ឃើញចុះ,ចំពោះរឿងសារពត៌មានដែលចុះផ្សាយថាខ្ញុំត្រៀមចាកចេញទៅផលិតកម្មផ្សេងក៏មិនមែនជាការពិតដែរ ,សំរាប់ខ្ញុំក៏មិនទាន់ប្រាកដចិត្តដែរថាខ្ញុំត្រូវបន្តរឺត្រូវចាកចេញ ជាក់ស្ដែងនៅសល់រយះពេលជិត1ឆ្នាំនិងបើក្រុមហ៊ុនមិនមើលឃើញពីសម្ថភាពខ្ញុំដូចពេលនេះខ្ញុំអាចនិងចាកចេញមែន ។
តែបើក្រុមហ៊ុនមើលឃើញពីសម្ថភាពខ្ញុំ មិនទុកខ្ញុំចោលខ្ញុំមិនចាកចេញទេ, គ្មានអ្នកណាម្នាក់ចង់ផ្លាស់ប្ដូរកន្លែងធ្លាប់ធ្វើការរាប់ឆ្នាំមកហើយទេ ទាល់តែមានបញ្ហាអ្វីមួយដែលមិនអាចអោយបន្តបាន ព្រេាះយើងមិនអាចបិទច្រកសេដ្ធកិច្ចយើងបានទេ ,ហើយទោះបីខ្ញុំទៅដល់កន្លែងណាក៏ខ្ញុំមិនបំភ្លេចគុណដល់ក្រុមហ៊ុនសាន់ដេដែរព្រោះកន្លែងនិងហើយជាម្លប់ដ៏ត្រជាក់ជិត7ឆ្នាំមកសំរាប់ខ្ញុំ , 5ឆ្នាំមុនខុសពី2ឆ្នាំនេះ គ្រប់យ៉ាងមិនដូចពីមុន អ្វីៗផ្លាស់ប្ដូរ ដូចនេះខ្ញុំក៏អាចនិងធ្វើការពិចារណាអោយច្បាស់សិន ថាត្រូវនៅរឺក៏ទៅ,ជាចុងក្រោយនាងខ្ញុំអុីវ៉ាសូមអគុណពុកម៉ែបងប្អូន និងបណ្ដាអ្នកគាំទ្រដល់រូបនាងខ្ញុំរហូតមក អោយជួបតែក្ដីសុខ និងសំណាងល្អ ,អរគុណចំពោះការអានដោយក្ដីគោរពពីនាងខ្ញុំអុីវ៉ា៕ ប្រភព៖ Eva sunday





loading...

No comments

Powered by Blogger.