ក្រុមហ៊ុនជប៉ុននឹងផលិតថ្មសម្រាប់ ”Galaxy S8″



យោងតាមគេហទំព័រ Korea Economics Daily ឱ្យដឹងថាក្រុម Samsung នឹងពឹងក្រុមហ៊ុនជប៉ុន The Murata Manufacturing Company ឱ្យផលិតថ្មសម្រាប់ <<Galaxy S8>> ចៀសវាងកើតមានករណីផ្ទុះដូច Galaxy Note 7 កាលពីឆ្នាំមុន ។ ក្រុមហ៊ុនជប៉ុនមួយនេះក៏ធ្លាប់ផលិតថ្មឱ្យក្រុមហ៊ុន Sony ផងដែរ ។ The Murata Manufacturing Company នឹងផលិតថ្មនៅចន្លោះពី២%ទៅ៨%នៃចំនួនថ្មសរុប ។
loading...

ខណៈសង្វាក់ផលិតកម្មថ្មទ្រង់ទ្រាយធំត្រូវផលិតដោយ Samsung  SDI ដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់ Samsung  ។ គួររំលឹកថាក្រោយកើតមានករណីផ្ទុះថ្ម Galaxy Note 7 ការលក់របស់ក្រុមហ៊ុន Samsung បានដាំទីងចុះហើយខាតបង់រាប់លានដុល្លារ និងបាត់បង់សេចក្តីទុកចិត្តពីសំណាក់អ្នកគាំទ្ររបស់ខ្លួនទៀតផង ៕

ចំណេះដឹងបន្ថែម

loading...

No comments

Powered by Blogger.