“iPhone ផលិតនៅឥណ្ឌា” នឹងមានលើទីផ្សារឆាប់ៗនេះ…



ក្រុមហ៊ុន Apple គ្រោងផលិត iPhone ក្នុងរោងចក្រឥណ្ឌា បន្ទាប់ពីកិច្ចចរចាររវាងក្រុមហ៊ុន និងប្រទេសឥណ្ឌាប្រព្រឹត្តទៅអស់រយៈពេលជាច្រើនខែកន្លងមក ។ រដ្ឋ Karnataka បានយល់ព្រមតាមសំណើរបស់ក្រុមហ៊ុន ។ ហើយការផលិត iPhone នៅឥណ្ឌានឹងចាប់ផ្តើមខែមេសាខាងមុខនេះនៅឯរោងចក្រស្ថិតនៅជាយក្រុង Bangalore ។ រោងចក្រនេះត្រូវបានប្រតិបត្តិការដោយ Wistron ដែលជាក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple មានមូលដ្ឋាននៅតៃវ៉ាន់  ។




   នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook និងនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi

ការតំឡើងរោងចក្រផលិត iPhone នៅឥណ្ឌានេះគឺជាការជំទាស់ទៅនឹងបំណងរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដែលរូបលោកអំពាវនាវឱ្យក្រុមហ៊ុនអាមេរិកបង្កើនសង្វាក់ផលិតកម្មនិងការងារក្នុងប្រទេសឱ្យបានច្រើន ។ ប្រទេសឥណ្ឌាបច្ចុប្បន្នមានអ្នកប្រើប្រាស់ស្មាតហ្វូនច្រើនជាង ៣០០ លាននាក់ហើយប្រទេសនៅអាស៊ីខាងត្បូងមួយនេះត្រៀមខ្លួនរួចជាស្រេចដើម្បីយកប្រៀបលើអាមេរិកជាទីផ្សារធំជាងគេលំដាប់ទី២ក្នុងលោកលើការប្រើប្រាស់ស្មាតហ្វូនក្នុងឆ្នាំ ២០១៧នេះ ៕


ចំណេះដឹងបន្ថែម

loading...

No comments

Powered by Blogger.