អាកាសយានិកអង្គការណាសាបង្កើតបេសកម្មត្រាប់ភពអង្គារលើកោះហាវ៉ៃ
អាកាសយានិក៦រូបរបស់អង្គការណាសាបានបង្កើតបេសកកម្មត្រាប់ភពអង្គារ១ដែលមានរយៈពេល ៨ ខែដើម្បីសាកល្បងសម្របខ្លួនទៅនឹងលក្ខខណ្ឌអាកាសធាតុ ផលប៉ះពាល់ផ្លូវចិត្តនិងសង្គមលើកំពូលភ្នំ Mauna Loa កោះហាវៃ ។ បេសកកម្មត្រាប់នេះនឹងជួយហ្វឹកហាត់ពួកគេឱ្យយល់ពីរបៀបរបបរស់នៅលើទីតាំងក្តៅ ដាច់ស្រយាល និងកត្តាហានិភ័យផ្សេងៗទៀតមុនពេលបេសកកម្មភពអង្គារមកដល់ ។
ចំណេះដឹងបន្ថែម
loading...
តាមរយៈបេសកកម្មត្រាប់នេះដែរនាវិកទាំង ៦ រូបនឹងមានទីតាំងមូលដ្ឋាននៅក្បែរពួកគេក្រៅពីទីតាំងស្នាក់នៅ ។ ពួកគេត្រូវមានឈុតអវកាសពិសេសសម្រាប់ដំណើរស្រាវជ្រាវលើផ្ទៃរាបរបស់ភព ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលអាកាសយានិកមានបេសកកម្មត្រាប់ពោលធ្លាប់មានបេសកកម្មត្រាប់យូរជាងគេចូលរួមដោយទីភ្នាក់ងារអវកាសអឺរ៉ុប និងរុស្ស៊ី ។ ហើយនាវិកទាំងនោះបានចំណាយពេលដល់ទៅ ៥២០ ថ្ងៃនៅលើទីតាំងដាច់ស្រយាលដែលគេកំណត់ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី ៕
No comments