រឿង ៥ យ៉ាងដែលបុរសបរិសុទ្ធទាំងអស់គួរតែដឹងពី “ការរួមភេទ”

រឿង ៥ យ៉ាងដែលបុរសបរិសុទ្ធទាំងអស់គួរតែដឹងពី “ការរួមភេទ”


ការរួមភេទ” គឺជាសុភមង្គលមួយរបស់មនុស្សគ្រប់រូប ហើយវាក៏ជាកត្តាផ្លូវភេទដែលឈានទៅរកការបន្តពូជពង្សមនុស្សជំនាន់ក្រោយផងដែរ ។ យ៉ាងណាមិញមានរឿងអាថ៌កំបាំងជាច្រើនអំពីការរួមភេទហើយបុរសមិនធ្លាប់ឆ្លងកាត់វាពិតជាងឿងឆ្ងល់ពីអាថ៌កំបាំងទាំងនេះ ។ 
1. លិង្គមិនអាចឡើងរឹងលើសពី ៣-៥ នាទី: អ្នកប្រហែលជាធ្លាប់ឃើញបុរសរួមភេទរហូតទៅដល់ ៤០ នាទីនៅក្នុងវីដេអូសិច ប៉ុន្តែវានឹងមិនកើតឡើងនៅក្នុងជីវិតពិតនោះទេ ។ យោងតាមការសិក្សា បុរសភាគច្រើនបញ្ចេញទឹកកាមក្នុងរយៈពេលពី ៣ ទៅ ៣ នាទីបន្ទាប់ពីបានសម្រុកចូលទៅក្នុងទ្វារមាសរបស់ស្រ្តី               

loading...
      2. ការបំបោសអង្អែលជារឿងសំខាន់: ជាទូទៅ ការរួមភេទតែម៉្យាងមិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យស្រ្តីឈានដល់ចំណុចកំពូលឡើយ ។ ប្រសិនបើអ្នកចង់ក្លាយជាដៃគូដ៏ល្អ អ្នកត្រូវតែដឹងពីមូលដ្ឋានទាំងអស់ ហើយវារួមមានទាំងស្នៀតនៃការបំបោសអង្អែលដូចជា ការថើប និងការរំញោចសុដន់ជាដើម ។
      3. ការរួមភេទលើកដំបូងនឹងមិនល្អដូចការរំពឹងទុករបស់អ្នក: អ្នកប្រហែលជាបានគិតពីថ្ងៃរួមភេទដ៏អស្ចារ្យនោះជាក់ជាមិនខាន ។ ប៉ុន្តែនៅពេលដែលវាកើតឡើងអាចនឹងមិនល្អដូចអ្វីដែលអ្នកបានរំពឹងទុកនោះទេ ។ យ៉ាងណាក៏ដោយអ្នកកុំគិតច្រើនព្រោះការរួមភេទក៏ដូចជារឿងផ្សេងទៀតដែរពោលគឺពេលវេលានឹងធ្វើឲ្យវាកាន់តែល្អប្រសើរជាងមុន ។ 

 4. ទំហំមិនមែនជាបញ្ហា: បើអ្នកព្រួយបារម្ភថាលិង្គរបស់អ្នកមានទំហំមិនធំដូចតួអង្គក្នុងវីដេអូសិច និងកើតមានអារម្មណ៍មិនល្អ…..សូមបំភ្លេចវាចោលចុះ ។ ទំហំមិនមានបញ្ហាចោទទេ អ្វីដែលសំខាន់ស្ថិតនៅលើតិចនិករបស់អ្នកទៅវិញទេ ។
5. ការពាក់ស្រោមអនាម័យពីរជាន់នឹងមិនធ្វើឱ្យការរួមភេទមានសុវត្ថិភាពទេ: ប្រសិនបើអ្នកចង់ចៀសវាងការមានផ្ទៃពោះ សូមពាក់ស្រោមអនាម័យនៅពេលរួមភេទ ។ ប៉ុន្តែមិនមែនពាក់ពីរជាន់នោះទេ…. ការប្រុងប្រយ័ត្នខ្លាំងពេកនឹងបង្កើនឱកាសក្នុងការរអិលស្រោមអនាម័យចេញ ហើយអាចធ្វើឱ្យការរួមភេទជួបហានិភ័យជាជាងមានសុវត្ថិភាព ៕  

No comments

Powered by Blogger.