តើពិតជាមាន ភពផែនដីទី២ មែនដែរឬទេ? Kepler 452B អាចទៅរួច.........
តើយើងដឹងទេថាសកលលោកយើងនេះមានដែនកំណត់? ហើយនៅក្នុងសកលលោកដ៏ធំល្វឹងល្វើយមួយនេះអាចនឹងមានភព ដូចទៅនឹងភពផែនដីរបស់យើង? ជាការពិតណាស់បើយើងស្រមើស្រម៉ៃបន្តិចយើងប្រាកដជាគិតថា នៅក្នុងសកលដ៏ធំល្វឹងល្វើយមួយនេះ មិនមែនមានតែយើងម្នាក់ឯងនោះទេ តែទោះយ៉ាងណាយើងមិនអាចសន្និដ្ឋានបាន។ ថ្មីៗនេះការចេញផ្សាយ នៅថ្ងៃទី23 កក្កដា 2015 របស់អង្កការណាសាបានស្រាវជ្រាវ រកឃើញភពថ្មីមួយដែលមានលក្ខណៈស្រដៀងទៅហ្នឹងភពផែនដីយើងដែរ ភពនោះមានឈ្មោះថា Kepler 452B ដែលថតបានដោយយាន្ត ឈ្មោះថា Kepler ដែលភពមួយនេះយើងអាចហៅវា ថា ផែនដីទី២ ឬ បងប្អូនផែនដី វាជាភពដែលនៅក្រៅពីប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលគេហៅថា Exoplanet វាមានចម្ងាយ ១៤០០ ឆ្នាំពន្លឺ ពីភពផែនដីយើង គឺវាឆ្ងាយខ្លាំងណាស់។
ដោយយោងទៅលើសីតុណ្ហភាព មិនក្ដៅពេក និងមិនត្រជាក់ពេក ពោលគឺមានសីតុណ្ហភាពដូចនឹងផែនដីយើងដែរ។ ដើម្បីទៅដល់ទីនោះ យើងត្រូវផលិតយាន្តដែលមានល្បឿន 59,000 Km/h នឹងចំណាយពេល ២៦លានឆ្នាំដើម្បីឡើងទៅដល់ទីនោះ ព្រះអើយវាពិតជាមិនអាចទៅរួចនោះទេ។

![]() |
Kepler 452B |
No comments