តើអាចទៅរួចទេ ក្នុងការកែប្រែភព ព្រះអង្គារឪ្យដូចទៅហ្នឹងភពផែនដី ក្នុងពេល ១០០....

តើអ្នកធ្លាប់គិតទេថាតើផែនដីរបស់យើងអាចឪ្យមនុស្សរស់នៅបានប៉ុន្មានឆ្នាំទៀត? អ្នកប្រហែលឆ្លើយថាវាយូរណាស់។ពិតជាត្រឹមត្រូវណាស់ផែនដីដែលយើងរស់នៅសព្វថ្ងៃអាចឪ្យយើងរស់នៅ រាប់ពាន់លានឆ្នាំទៅមុខទៀត វាពិតជាយូរខ្លាំងណាស់ បើធៀបនឹងអាយុជីវិតរបស់មនុស្សយើងម្នាក់ៗ ប៉ុន្តែអ្វីក៏ដោយនៅលើលោកយើងនេះ កើតមកហើយវាតែងតែស្លាប់ ឬវិនាសទៅវិញក្នុងរយៈពេលកំណត់ណាមួយជាក់ជាមិនខាន។ យ៉ាងណាមិញមនុស្សត្រូវតែស្វែងរកទីជម្រកទី២ ដើម្បីរក្សាពូជពង្សរបស់ខ្លួនឪ្យស្ថិតស្ថេរតទៅ។

ភព ព្រះអង្គារ Mars


 វាពិតជាពិបាកណាស់ក្នុងការស្វែងរកផែនដីទី២ដើម្បីរស់នៅព្រោះថាយើងមិនដឹងថា តើផែនដីទី២វាស្ថិតនៅទីណានោះទេ។បញ្ហានេះអ្នកវិទ្យាសាស្រ្តកំពុងតែស្វែងរកដំណោះស្រាយ។ បើទោះជាយើងស្វែងរកបានភពដែរទ្រទ្រងជីវិតរបស់យើង ក៏មិនប្រាកដថាវានៅជិតគៀកបង្កើយយើងនោះទេ វាមានចម្ងាយ ឆ្ងាយៗណាស់ (រាប់រយ ឆ្នាំពន្លឺក៏ថាបាន) ដែលយើងមិនអាចចំណាយពេលមួយជីវិតរបស់យើងដើម្បីទៅរស់នៅទីនោះទេ។ អ្នកវិទ្យាសាស្រ្តតែងរំពឹងថា នឹងកំពុងសម្លឹងមើលភព ឬ ព្រះចន្ទ ដែរនៅក្បែរៗយើង ដូចជាភព ព្រះអង្គារ ព្រះចន្ទ Europa នៃភពភពព្រហស្បតិ៍(មាន អុកស៊ីសែន) ក្នុងនោះ អ្នកវិទ្យាសាស្រ្តកំពុងសម្លឹងមិនដាក់ភ្នែកចំពោះភព ព្រះអង្គារ ដែរពួកគេអាច រំពឹងថា នឹងធ្វើការកែប្រែភពនេះទៅជា ផែនដីទី២ ដូចទៅនិងផែនដីរបស់យើង ដែលអាចឪ្យយើងរស់នៅបាន ព្រោះថាយើងអាចឪ្យភព ត្រជាក់មួយនេះឡើងកម្លៅបានដោយបច្ចេកវិទ្យាដែលមនុស្សប្រើប្រាស់សព្វថ្ងៃ។ តើអាចទៅរួចទេ ក្នុងការបំលែងភពនេះទៅជាផែនដីទី២ដែលអនុញ្ញាត្តិឪ្យមនុស្សរស់នៅបាន ?



 តាមការចេញផ្សាយរបស់អង្កការណាសា បានឪ្យដឹងថា នៅលើភពនេះ មានទឹក និង កាបូនឌីអុកស៊ីតជាច្រើន ហើយភពនេះមានស្នាមទឹកហូរនិងសមុទ្រទឹករាវ កាលពី រាប់ពាន់លានឆ្នាំមុន។​ ជាការពិត យើងអាចធ្វើឪ្យភពនេះឡើងកម្លៅ តាមបច្ចេកវិទ្យារបស់យើង វាជាជំនាញហើយក្នុងការបំផ្លាញរបស់មនុស្ស។ នៅពេលភពនេះឡើងកម្លៅ​ ដែលធ្វើឲ្យទឹកកកនៅតំបន់ប៉ូលរបស់វារលាយ បង្កើតជាទឹករាវ។ ភពព្រះអង្គារចាប់ផ្ដើមស្រូបយកកម្ដៅ ទឹករាវនឹងជ្រាបចេញមកក្រៅ ក្រោយមកយើងអាចដាំរុក្ខជាតិនៅទីនោះបាន មនុស្សជំនាន់ក្រោយក៏អាចរស់នៅលើផែនដីទី២របស់យើងផងដែរ។ នេះជាការសន្និដ្ឋានមួយ ដែលប្រើរយៈពេលយូរណាស់៕


ទឹកអាចកើតឡើងភព ព្រះអង្គារ




No comments

Powered by Blogger.