តើអ្នកកើតខែអី? ក្បួនទាយពីខែដែលអ្នកកើត(មករា ដល់ មេសា)
1-អ្នកកើតខែមករា
ជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។ មនុស្សប្រភេទនេះ មិនងាយឈឺជម្ងឺផ្តេសផ្តាសទេ ក្រៅអំពី ផ្តាសសាយ និងជម្ងឺពាក់ព័ន្ធនឹងពោះវៀន ។ ប្រសិនបើជាមនុស្សស្រីកើតឆ្នាំនេះវិញ គឺមានភាពរ៉ូមែនទិច ប៉ុន្តែអៀនខ្មាស់មិនសូវហ៊ានបង្ហាញ និង មានសមត្ថភាពពិសេសខាងផ្នែកទំនាក់ទំនងក្នុងសង្គម ប៉ុន្តែទោះយ៉ាងណាគេមានភាពប្រយ័ត្នប្រយ៉ែងជាខ្លាំងខាងផ្នែកលុយកាក់ ។
2-អ្នកកើតខែកុម្ភៈ
ជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។ មនុស្សកើតខែនេះ មានភាពស្មោះត្រង់ជាដើមទុនតាំងពីកំណើត និងមានការប្តេជ្ញាចិត្តដើម្បីសម្រេចគោលដៅរបស់ខ្លួនជានិច្ច ។ គេជាមនុស្សស្រឡាញ់សេរីភាព និងស្អប់ការរឹតត្បិតសេរីភាព ហើយថែមទាំង មិនចូលចិត្តរឿងអ្វីដែលឥតប្រយោជន៍។ ទន្ទឹមនឹងនេះផងដែរគេ ជាប្រភេទមនុស្សល្អម្នាក់ដែលស្រឡាញ់មិត្តភក្តិជាខ្លាំង ប៉ុន្តែកម្រនឹងបង្ហាញវាចេញមកក្រៅ។ មនុស្សនេះហ៊ានប្រថុយសព្វគ្រប់បែបយ៉ាង ដើម្បីទទួលបានជោគជ័យក្នុងជីវិតរបស់គេ ។
3-អ្នកកើតខែមីនា
ជាប្រភេទមនុស្ស ស្អាត សង្ហារ សិចស៊ី គួរឱ្យទាក់ទាញ ពូកែអៀនខ្មាស់ ពូកែស្រគត់ស្រគុំមានអាថ៌កំបាំងច្រើន ។ ប៉ុន្តែទោះជាយ៉ាងណា មនុស្សនេះមានភាពស្មោះត្រង់ និងសប្បុរស ធម៌តាំងពីកំណើតមកម្ល៉េះ ហើយគេជាមនុស្សស្រឡាញ់សន្តិភាព និងភាពស្ងប់ស្ងាត់ និង មិនចេះប្រកាន់ខ្លួនតូច ឬធំទេ ។ គ្រប់ពេលគេជាមនុស្សចូលចិត្តយកអាសារអ្នកដទៃ ប៉ុន្តែ ឆាប់ខឹងបន្តិច ទោះជាបែបនេះ គេនៅតែជាប្រភេទមនុស្សជំពូកលើ ដែលគួរឲ្យទុកចិត្តបាន ។ ចំពោះគ្រួសារ បងប្អូន សាច់ញាតិវិញ គេជាមនុស្ស កតញ្ញូ និងគួរឲ្យរាប់អានបំផុត។ គេចូលចិត្តសង្កេត និងវាយតម្លៃអ្នកដទៃ ហើយបើអ្នកណាធ្វើអាក្រក់ដាក់គេ គេក៏ពូកែសងសឹក ទៅវិញភ្លាមៗដែរ ប៉ុន្តែមនុស្សនេះមិនចេះគុំយូរទេ ។ កំណើតមនុស្សកើតខែនេះ គឺមានទេពកោសល្យ ពីធម្មជាតិដូចជា ពូកែជ្រើសរើសដៃគូជីវិត ពូកែតន្ត្រី ពូកែច្នៃប្រឌិត និងពូកែធ្វើអ្វី ដែលគេមិនអាចធ្វើបាន ។ ប៉ុន្តែមនុស្សនេះជាប្រភេទមនុស្សរៀងប្រើអារម្មណ៍បន្តិចហើយ ។
4-អ្នកកើតខែមេសា
ជាប្រភេទមនុស្សសកម្ម និងក្លៀវក្លា ចូលចិត្តសម្រេចចិត្តលឿន ប៉ុន្តែស្តាយក្រោយក៏លឿន ។ គេជាមនុស្សដែលស្រលាញ់ខ្លួនឯង ហើយសម្លឹងមើលគេថាមិនដល់ខ្លួន ។ មនុស្សកើតខែនេះ មានប្រាជ្ញាខ្លាំង រួសរាយរាក់ទាក់ ពូកែដោះស្រាយបញ្ហា និងពូកែភាសាការទូត ។ គេចូលចិត្តជួយសម្រាលទុក្ខរបស់មិត្តភ័ក្ត និងមនុស្សជុំវិញខ្លួនគេ ដោយសេចក្តីក្លាហាន និងមិនភ័យខ្លាចឡើយ។ គេនិយមការផ្សងព្រេង និងការអភិរក្ស ។ ជម្ងឺដែលគេជួបជាញឹកញាប់គឺ ផ្នែក ក្បាល និង ទ្រូង ។ ទន្ទឹមនឹងនេះ គេជាមនុស្សមានការចងចាំល្អ ចូលចិត្តសិចស៊ី តែមិនលើស លប់ ពោលសមនឹងភ្នែកអ្នកផងទាំងពួង ។
--> ខែបន្ទាប់ទៀត ដែរជាខែឆ្នាំរបស់អស់លោកអ្នក (ឩសភា ដល់ ធ្នូ)
--> ខែបន្ទាប់ទៀត ដែរជាខែឆ្នាំរបស់អស់លោកអ្នក (ឩសភា ដល់ ធ្នូ)
No comments