ដំរីព្រៃមួយហ្វូងទាំងកូននិងមេ ប្រមាណ ១១ក្បាល បានធ្លាក់ក្នុងរណ្ដៅជម្រៅ...
មណ្ឌលគិរី ៖ ដំរីព្រៃមួយហ្វូងទាំងកូននិងមេ ប្រមាណ ១១ក្បាល បានធ្លាក់ក្នុងរណ្ដៅជម្រៅ ៣ម៉ែត្រ នៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ដំរីទាំងនេះ បានចេញព្រៃ រួចធ្លាក់ក្នុងរណ្ដៅនេះតែម្ដង។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ បានបញ្ជាក់ថា ដំរីព្រែទាំង១១ក្បាលនេះ ពិតជាធ្លាក់ក្នុងរណ្ដៅពិតមែន ដោយរណ្ដៅនោះ មានជម្រៅ ៣ ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ លោក កែវ សុភគ៌ បានបន្ថែមប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា ៖ «ដំរីព្រៃមួយហ្វូង ចំនួន ១១ក្បាល ដែលចេញពីព្រៃ ត្រូវបានដើរធ្លាក់ក្នុងរណ្ដៅសល់ពីសង្គ្រាម។ ដំរីទាំងនេះ ត្រូវបានមន្ត្រីឧទ្យានុរក្ស និងប្រជាពលរដ្ឋ កំពុងជួយសង្គ្រោះ»។
លោក កែវ សុភគ៌ បន្តថា ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋ នៅម៉ោងប្រមាណ ១១ព្រឹកនេះ មន្ត្រីឧទ្យានុរក្ស រួមទាំងប្រជាពលរដ្ឋ បានធ្វើដំណើរទៅសង្គ្រោះសត្វដំរីព្រៃទាំង១១ក្បាលនោះ ដែលស្ថិតនៅឆ្ងាយពីទីរួមខេត្ត។ មន្ត្រីឧទ្យានុរក្ស និងប្រជាពលរដ្ឋពិបាកក្នុងការជួយសង្គ្រោះ ដោយសារតែយានជំនះ មិនអាចចូលទៅក្នុងព្រៃបាន ពួកគេត្រូវធ្វើដំណើរដោយថ្មើរជើង និងកាន់ចប រួមទាំងសម្ភារៈផ្សេងទៀត ដើម្បីជួយសង្គ្រោះសត្វដំរីព្រៃទាំងនោះ។
បើតាមប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដំរីព្រៃទាំង១១ក្បាលនោះ បន្ទាប់ពីជួយសង្គ្រោះរួច មន្ត្រីឧទ្យានុរក្ស នឹងដេញឲ្យចូលព្រៃវិញ។ គួរបញ្ជាក់ថា រណ្ដៅជម្រៅ ៣ម៉ែត្រ ជារណ្ដៅសល់ពីសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះបានជីកបន្ថែម ដើម្បីយកទឹកសម្រាប់ប្រើប្រាស់៕

No comments