ឃើញហើយខ្លោចចិត្តណាស់
មុននេះបន្តិច នាថ្ងៃទី ២៣ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ទ្រី ដាណាបានបង្ហោះសារដ៏គួរឱ្យសោកសង្រេងមួយទាក់ទងនិងគ្រួសារក៏កំសត់មួយ ស្លាប់ទាំងឪពុក ស្លាប់ទាំងម្ដាយ មិនតែប៉ុណ្ណោះបានបន្សល់នូវកូនកំព្រាក៏គួរឱ្យអាណិតទៀតផង។ ក្នុងខ្លឹមសារនោះលោកស្រី បានសរសេររៀបរាប
ថា៖
ឃើញហើ
យខ្លោចចិត្តណាស់
😭😭
គេប្រាប់ថាឪពុកពួកគាត់ទើបស្លាប់៩ខែមុន ឥឡូវម្ដាយក៏ស្លាប់ គ្មានលុយទិញមឈូស😢 មើលកូនៗ អង្គុយមើលសពម្ដាយ នៅក្មេងៗបែបនេះ សង្ស័យថាចាំម្ដាយក្រោកហើយ ស្មានតែគាត់ដេកលក់។
គាត់នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនេះ ថ្ងៃស្អែកនាងខ្ញុំឱ្យគេទៅមើលគាត់ហើយ ថាអាចជួយអីបានខ្លះ ខ្ញុំនឹងជួយលុយធ្វើបុណ្យគាត់ខ្លះ។ អាណិតក្មេងៗ មិនដឹងថាទីពឹងអីទៀត សង្ឃឹមថាបងប្អូនជួយមើលផងចុះ 😢
នៅក្នុងនោះផងដែរសម្រាប់ Fan គាំទ្រលោកស្រីទ្រីដាណា បានបញ្ចេញមតិ ចូររួមសោកស្ដាយ និងគាំទ្រឱ្យលោកស្រីជួយក្មេងៗទាំងនោះផងដែរ។
គួរបញ្ជាក់ផងដែរថាលោកស្រី តែងតែជួយដល់បងប្អូនក្រីក្រ ចាស់ជរា និងកុមារគ្មានទីពឹងដោយគ្មានចិត្តរាររែកនោះទេ។ សូមវត្ថុស័ក្កិសិទ្ធតាមថែរក្សា អ្នកដែរមានចិត្តបុណ្យដូចលោកស្រី ដើម្បីជួយដល់អ្នកក្រីក្រគ្មានទីពឹង បន្តទៀត។
No comments