វិធានការរបស់រដ្ឋាភិបាលបារាំងស្តីពីការរឹតត្បិតលើការធ្វើដំណើរ

វិធានការរបស់រដ្ឋាភិបាលបារាំងស្តីពីការរឹតត្បិតលើការធ្វើដំណើរនៅពេលមកដល់មានដូចខាងក្រោមៈ
1) មិននៅដាច់ឆ្ងាយពីគេតែត្រូវ....
២) ព្រំដែនសហភាពអ៊ឺរ៉ុបត្រូវបានបិទសម្រាប់ជនជាតិបរទេសទាំងអស់។
៣) រាល់ការធ្វើដំណើររវាងបណ្តាប្រទេសមិនមែនអឺរ៉ុបនិងសហភាពអឺរ៉ុបនឹងត្រូវផ្អាករយៈពេល ៣០ ថ្ងៃហើយការលើកលែងត្រូវបានធ្វើឡើងសម្រាប់ក្រុមប្រភេទមនុស្សធ្វើដំណើរ ដូចជាបុគ្គលិកសុខាភិបាលមកពីប្រទេសមិនមែនអឺរ៉ុបដែលចូលរួមក្នុងការដោះស្រាយវិបត្តិសុខភាពឬការទូត។
៤) ជនបរទេសនៅតែអាចចាកចេញពីប្រទេសបាន។
៥) ពលរដ្ឋបារាំងដែលបច្ចុប្បន្ននៅឯក្រៅប្រទេសហើយមានបំណងវិលត្រឡប់ទៅប្រទេសបារាំងវិញអាចធ្វើដំណើរបាន។ រដ្ឋាភិបាល នឹងរៀបចំសម្រាប់អ្នកដែលមានបំណងចង់វិលវិញ ហើយនិងកន្លែងចាំបាច់សម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ។
ស្ថានទូតបារាំងប្រចាំនៅទីក្រុងភ្នំពេញក៏បានប្រកាសជូនដំណឹងពិសេសមួយផងដែរបន្ទាប់ពីមានការប្រកាសរបស់ប្រធានកិច្ចការសាធារណៈនិងរដ្ឋមន្ត្រីអឺរ៉ុបទទួលបន្ទុកកិច្ចការការបរទេសសម្រាប់ប្រជាជនបារាំងដែលមានបំណងចង់ធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសបារាំងវិញ។
៦) អ្នកដែលមានកន្លែងស្នាក់នៅក្រៅទឹកដីអ៊ឺរ៉ុបហើយមានលទ្ធភាពអាចរស់នៅទីនោះបាន ដោយយោងលើហេតុផលសុខភាព សូមជៀសវាងការធ្វើដំណើរអន្តរជាតិតាមដែលអាចធ្វើទៅបានក្នុងរយៈពេល៣០ ថ្ងៃ។
៧) ប្រជាជនត្រូវយល់ពីស្ថានការនិងសុខភាពរបស់ខ្លួននិងរាយការទៅស្ថានទូតនិងស្ថានកុងស៊ុលពីស្ថានភាពរបស់ខ្លួន។
៨) អ្នកដែលកំពុងនៅឯបរទេសខណៈប្រទេសជាច្រើនកំពុងចាត់វិធានការបិទច្រកផ្លូវអាកាស់មកប្រទេសបារាំង ស្ថានទូតបារាំងបានប្រកាសអោយពួកគេវិលត្រឡប់មិវិញទាន់ជើងហោះហើរមកបារាំងមិនទាន់ត្រូវបានគេបិទ។
៩) រយៈពេលនៃសុពលភាពទិដ្ឋការដែលបារាំងបានផ្តល់ឱ្យស្នាក់នៅដល់ជនបរទេសទាំងឡាយណានៅប្រទេសបារាំងដូចជាទិដ្ឋាការស្នាក់នៅរយៈពេលយូ លិខិតស្នើសុំសិទ្ធិជ្រកកោនឬការអនុញ្ញាតឱ្យស្នាក់នៅជាបណ្តោះអាសន្នត្រូវបានគេលើកលែង និងពន្យារពេលយ៉ាងពិសេសរយៈពេល៣ខែចាប់ពីថ្ងៃទី ១៦ ខែមីនា (និស្សិតរបស់យើងនៅទីនោះ ខ្ញុំយល់ស្របអោយបន្តនៅប្រទេសបារាំង) ។
សម្រួលដោយ លឹម ហួយ

No comments

Powered by Blogger.