ស្អែកប្រឡងបាក់ឌុប សិស្សានុសិស្សមកបន់ស្រន់អ្នកតាដំបងគ្រញូង
ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃអាទិត្យទី១៩ ខែសីហា ឆ្នាំ២០១៨នេះ សិស្សមកពីគ្រប់ទីកន្លែង ត្រូវប្រឡងគ្រប់វិទ្យាល័យក្នុងខេត្តបាត់ដំបង បានត្រូវត្រៀមប្រឡងនាថ្ងៃស្អែកនេះ ដោយម្នាក់ៗ មិនភ្លេចពីការសុំបន់ស្រន់លោកតាដំបងគ្រញូងឲ្យជួយធ្វើម៉េចឲ្យចៅៗ បានប្រឡងជាប់ផង។ យុវតី ជុំ ស្រីនិច មកពីឃុំល្វា ស្រុកបវេល ត្រូវប្រឡងនាថ្ងៃស្អែកនៅសាកលវិទ្យាល័យបាត់ដំបង ដែលមានមិត្ត រួមថ្នាក់ចំនួន៤នាក់បានប្រាប់ថា ចំណេះជំនាញដែលបានរៀនសូត្រកន្លងមកនោះគឺ មាននៅក្នុងខ្លួនហើយស្រេច តែបារម្ភរឿងវិញ្ញាសា ខ្លាចតែចេញមកខុសពីចំណេះដឹងដែលមាន ដូច្នោះដើម្បីដាស់ស្មារតីបន្ថែមទៀត។
No comments