ស្ងាត់ៗ ឆាយ វីរៈយុទ្ធ ភ្ជាប់ពាក្យបាត់កាលពីព្រឹកមិញនេះ

តារាចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក ឆាយ វីរៈ​យុទ្ធ បាន​ភ្ជាប់ពាក្យ​ហើយ​កាលពី​ព្រឹក​មិញ​នេះ ដែល​នេះ​ជា​ដំណឹង​ល្អ និង ភ្ញាក់ផ្អើល​មួយ​សម្រាប់​ប្រិយមិត្ត​អ្នកគាំទ្រ​របស់លោក ក៏ដូចជា​មហាជន​ទូទៅ ។
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​តារាចម្រៀង ឆាយ វិ​រៈ​យុទ្ធ បានឱ្យដឹង​យ៉ាងខ្លី​ថា លោក​បាន​ភ្ជាប់ពាក្យ​ហើយ​ជាមួយ​កូនក្រមុំ​ឈ្មោះ សែ ចាន់​ឌី កាលពី​ព្រឹក​មិញ​ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៧ នេះ ។ ជាមួយ​ដំណឹង​ភ្ជាប់ពាក្យ​នេះ ក៏មាន​ការចូលរួម​ជូ​នពរ និង អបអរសាទរ​ពី​សំណាក់​ប្រិយមិត្ត​ជូន​ដល់​តារាចម្រៀង​រូបនេះ​ផងដែរ ។​
គួរឱ្យកត់សម្គាល់​ដែរ​ថា ពិធី​ភ្ជាប់ពាក្យ​របស់​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ព្រឹក​មិញ​នេះ​គឺ​លោក​មិនបាន​រៀបចំ​ជា​លក្ខណៈ​ធំ​ដុំ​អ្វី​ឡើយ ដោយ​លោក​គ្រាន់​តែមាន​ពិធី​ជួបជុំ​ចាស់ទុំ​ទាំងសងខាង សាច់ញាតិ និង មិត្តភក្តិ​មួយចំនួន​ប៉ុណ្ណោះ ហើយ​សម្រាប់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​គឺ​លោក​មិនទាន់​បានកំណត់​ច្បាស់លាស់​នៅឡើយ ៕
ក្នុងនាមជាតារាចម្រៀង ដែលមានឈ្មោះបោះសម្លេងនៅក្នុងផលិតកម្មសាន់ដេ គេកម្រឃើញតារាចម្រៀង ឆាយ វីរៈយុទ្ធ រៀបចំពិធីខួបកំណើតធំដុំដូចមិត្តភក្តិរួមអាជីពណាស់។កាលពីយប់មិញ ឆាយ វីរៈយុទ្ធ បានធ្វើខួបកំណើតគម្រប់អាយុ២៩ឆ្នាំតាមបែបសាមញ្ញ។តែយ៉ាងណាតារាចម្រៀងរូបនេះទទួល បានពាក្យពេចន៍ជូនពរពីសំណាក់មិត្តភក្តិជាអ្នកគាំទ្រជាច្រើនផងដែរ។
ស្ថិតក្នុងទឹកមុខស្រស់ស្រាយ ឆាយ វីរៈយុទ្ធ បានកាន់នំខួបកំណើតក្នុងទឹកមុខយ៉ាងរីករាយ។នេះជា ខួបកំណើតគម្រប់អាយុ២៩ឆ្នាំរបស់លោក។ថ្វីត្បិតតែមិនបានរៀបចំពិធីធំដុំតែ ឆាយ វីរៈយុទ្ធ ក៏បានជួបជុំមិត្ត ភក្តិដើម្បីទទួលទានអាហារជុំគ្នាផងដែរ។
លោក ឆាយ វីរៈយុទ្ធ ក៏បានទទួលពាក្យជូនពរពី Fan Fan របស់ លោកជាច្រើន។ក្នុងនោះក៏មានការបង្ហើបថា ឆាយ វីរៈយុទ្ធ ក៏ទទួលបានកាដូពិសេសពីសំណាក់មនុស្ស ពិសេសរបស់លោក។ ឆាយ វីរៈយុទ្ធ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានភាពលេចធ្លោ។ភាគច្រើនបទចម្រៀង របស់លោកទទួលបានការគាំទ្រពីយុវវ័យជាច្រើន។ក្នុងនោះបេក្ខជនដែលចូលរួមប្រលងចម្រៀងតាមកម្ម វិធីនានាតែងច្រៀងបទចម្រៀងរបស់លោក។






ចំណេះដឹងសុខភាព

loading...

No comments

Powered by Blogger.