តើមនុស្ស​ស្រីឈឺ​ខ្លាំង​ឬទេ នៅពេល​រួមភេទ​លើក​ដំបូង?

តើការរួមភេទ លើក ដំបូង ពិតជា មាន ការ ឈឺចាប់ មែនទេ? តើមាន អ្វីកើត ឡើង នៅពេល ដែល សន្ទះ ព្រហ្មចារី រហែក? វានឹង ចេញ ឈាម មែនទេ? រាល់ ចម្ងល់ ទាំងនេះ លោក វេជ្ជ បណ្ឌិត Rajan Bhonle បានធ្វើ ការបក ស្រាយ ដើម្បីកុំ ឲ្យ អ្នក រាល់គ្នា មាន ចង្ងល់ បន្តទៀត។

តើអ្នកអាច មានការ រួមភេទ ភ្លាមៗ បន្ទាប់ពី សន្ទះ ព្រហ្មចារី របស់ អ្នក រហែក ឬដាច់ ធ្លាយ ដែរទេ ឬអ្នកគួរ ធ្វើការ រងចាំ ខណៈ ពេល ដែលវា កំពុងតែ មានការ ឈឺចាប់ សិន?
ជាការ ពិត ណាស់  មិនមាន ចម្លើយ ត្រឹមត្រូវ ណា ដែល យើង អាច សន្មត់ ឲ្យត្រូវ ទាំងស្រុង បាននោះ ទេ ពីព្រោះ សន្ទះ ព្រហ្មចារី របស់ ស្រ្តីគ្រប់ រូបសុទ្ធ តែខុសៗ គ្នាទាំង អស់។ ត្រូវមើល តាម កាលៈទេសៈ ថាតើ អ្នក គួរតែ មាន ការ រួមភេទ ភ្លាមៗ បន្ទាប់ពី ឬខណៈ ពេល ក្រោយ អស់ ព្រហ្មចារី ម្តង ហើយ គឺ អាស្រ័យ ទៅ លើ កម្រាស់ នៃសន្ទះ ព្រហ្មចារី។
១. បើសន្ទះព្រហ្មចារី ស្ដើង វាងាយ រងនឹង រហែក ឬដាច់ យ៉ាង ងាយ ស្រួល បំផុត។ តែមិន មាន ការឈឺ ចាប់ ខ្លាំង នោះទេ ហើយ ក៏មិន បង្កឲ្យ មាន ការហូរ ឈាម ច្រើន នោះ ទេ ដែរ។
២. បើសន្ទះ ព្រហ្មចារី ក្រាស់ វាអាច ធ្វើឲ្យ មានការ ឈឺចាប់ ខ្លាំង នៅពេល ដែលវាដាច់ រហែក ហើយ បង្កឲ្យ មានការ ហូរ ឈាម តែ មិន ច្រើន ដូច ពេល មក រដូវទេ។
ខាងក្រោមនេះ ជាបញ្ហា មួយ នួន ដែលអ្នក គួរតែ យក ចិត្តទុក ដាក់ បន្ទាប់ ពីការ ដាច់ រហែក សន្ទះ ព្រហ្មចារី របស់ អ្នក៖
ប្រសិនបើវា មាន ការ ឈឺចាប់ ឬហូរ ឈាម សូមជៀស វាងការ រួមភេទ ២ ទៅ ៣ ថ្ងៃសិន ឬរង់ចាំ រហូត ដល់ ការឈឺ ចាប់ត្រូវ បានជា សះស្បើយ។
បន្ទាប់ពី ការព្យា បាលមុខ របួស អស់ រយៈពេល ២ ទៅ ៣ថ្ងៃ នៅតែ មិន ជាទៀត អ្នក ត្រូវធ្វើ ការ ព្យាយាម បន្ត ទៀត ដើម្បីកុំ ឲ្យមាន ការឈឺ ចាប់ ពេល រួមភេទ លើក ក្រោយ។ យ៉ាង ណា ក៏ដោយ ប្រសិន បើ មុខ របួស ត្រូវ បាន ឆ្លង មេរោគ វាអាច ត្រូវការ ពេល ១ខែ ដើម្បី ធ្វើការ ព្យាបាល។ បើមាន ករណី លើល ពីនេះ ជា ការល្អ អ្នក គួរតែ ទៅ ធ្វើការ ពិគ្រោះ ជាមួយ គ្រូពេទ្យ៕

No comments

Powered by Blogger.