ឆ្នាំ កុរ ឆ្លូវ ម្សាញ់ រយៈពេល១០ថ្ងៃទៀតអ្នកនិងជួប...
ឆ្នាំកុរ៖ មនុស្សឆ្នាំកុរជាមនុស្សដេែលមានភាពសុទិដ្ធិនិយមនិងភាពវិជ្ជមានជានិច្ច ទាំងទំហំចិត្តនៃការយោគយល់អធ្យាស្រ័យឱ្យអ្នកដទៃពិតជាធំធេងណាស់និងអាចអន់ឱនកំហុសឱ្យមនុស្សដែលធ្លាប់ធ្វើឱ្យខ្លួនឈឺចាប់បាន។ ហេតុដូចនេះហើយទើបមនុស្សឆ្នាំកុរនេះមានមិត្តភក្តិជាច្រើនរង់ចាំជួយដោះស្រាយបញ្ហារបស់គេជាមួយគ្នា ហើយនា១០ថ្ងៃទៀតនេះគេនឹងត្រូវជួបសំណាងធំមួយដែលកំពុងរត់មករកគេ យ៉ាងណាក៏គេមិនភ្លេចចែករំលែកលាភសំណាងរបស់គេនោះជាមួយមិត្តភក្តិរបស់គេដែរ។
ឆ្នាំឆ្លូវ៖ ចរឹកធម្មជាតិរបស់មនុស្សឆ្នាំឆ្លូវនេះគឺមានចិត្តទៀងត្រង់និងចិត្តទូលាយចំពោះមិត្តភក្តិ ហើយមនុស្សនេះសំណាងខ្លាំងបំផុតនោះគឺនៅពេលមានវ័យចំណាស់បន្តិច មានន័យថាគេមានភាពហត់នឿយច្រើនគួរសមក្នុងវ័យ២០ទៅ៤៧ឆ្នាំព្រោះដើម្បីរកប្រាក់ឱ្យបានច្រើន តែបន្ទាប់ពីនេះទៅគេនឹងជួបភាពស្រណុកសុខស្រួលបន្តិចម្តងៗជាបន្តបន្ទាប់។ ដូចនេះកុំបារម្ភថាជីវិតអ្នកមានតែភាពលំបាកឡើយ ព្រោះអ្នកនឹងរស់នៅយ៉ាងមានសុភមង្គលនៅពេលខាងមុខនេះ។
loading...
ឆ្នាំម្សាញ់៖ មិនថាមនុស្សឆ្នាំម្សាញ់ឬមិត្តភក្តិរបស់គេនោះទេសុទ្ធតែមានភាពឈ្លាសវៃ មានន័យថាអ្នកដែលអាចសម្របខ្លួនជាមួយគេបានគឺទាល់តែមានភាពឆ្លាតវៃទើបអាចដើរជាមួយគេបាន។ ផ្លូរជីវិតរបស់គេប្រកបដោយភាពរលូន ងាយស្រួលដើរ និងមិនមានឧបសគ្គធំមករារាំងគេនោះទេ នេះបើតាមជើងលេខរបស់គេគឺល្អខ្លាំងណាស់នាពេលឆាប់ៗនេះគេនឹងទទួលបានលាភសំណាងធំមួយចូលដល់ក្នុងផ្ទះដែលគេមិនដែលនឹកស្មានដល់៕
បីឆ្នាំបន្ទាប់ទៀតសម្រាប់អ្នក ជូត មមី ខាល
តើម្រាមដៃខាងឆ្វេងរបស់អ្នកតំណាងឲ្យដើរនៃក្ដីស្នេហារបស់អ្នកយ៉ាងម្ដេចខ្លះ?
No comments