អង្គការណាសារកឃើញភពចំនួន៧ផ្សេងទៀតក្បែរប្រព័ន្ធព្រះអាទិត្យ
តារាវិទូរបស់ទីភ្នាក់ងារណាសា បានរកឃើញមានភពចំនួន៧ ដែលមានទំហំប្រហាក់ប្រហែលនឹងផែនដី វិលជុំវិញ ផ្កាយតូចមួយ ដែលស្ថិតនៅចម្ងាយប្រមាណ ៤០ឆ្នាំ ពន្លឺពីភពផែនដីនៃយើង។ តាមការសិក្សារបស់ណាសា ដែលចុះផ្សាយ នៅថ្ងៃពុធ ទី ២២ កុម្ភៈ ដោយទស្សនាវដ្តីអាមេរិកាំង Nature ភព ៣ ក្នុងចំណោម៧ អាចឲ្យមានជីវិតរស់នៅ។ ការរកឃើញថ្មី គួរឲ្យចាប់អារម្មណ៍ព្រោះថា ភពទាំង៧ ដែលគេរកឃើញ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផែនដី ហើយ វាមានទឹកដែលអាចជាប្រភពកកើតជីវិតដូចផែនដី។
អ្នកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារណាសា ដែលមានទីតាំងក្នុងប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃពុធម្សិលមិញ បានធ្វើសន្និសីទកាសែត ប្រកាសពីការរកឃើញភពចំនួន ៧ ដែលមានទំហំប្រហាក់ប្រហែលនឹងភពផែនដី។ ផែនដី ព្រះចន្ទ និងភពអង្គារ ពុធ និងភពផ្សេងទៀត វិលជុំវិញ ព្រះអាទិត្យ ចំណែកភពទាំង៧ ដែលគេទើបរកឃើញ វិលជុំវិញផ្កាយរបស់វា ដែលគេដាក់ឈ្មោះថា Trappist។ ប្រព័ន្ធTrappistដែលត្រូវគេចាត់ទុកដូចជាព្រះអាទិត្យរបស់ផ្កាយទាំង ៧ ស្ថិតនៅចម្ងាយ ៤០ឆ្នាំពន្លឺ ពីផែនដី ក្នុងពេលដែលភពផ្សេងៗទៀត ដែលគេរកឃើញកន្លងមក ស្ថិតនៅឆ្ងាយ រាប់លានយោជន៍ ពីផែនដី។
អ្វីដែលថ្មី ប្លែក គឺថា បើប្រៀបធៀបនឹងភពផ្សេងទៀត ដែលគេធ្លាប់រកឃើញកន្លងមក គឺភពចំនួន ៦ ក្នុងចំណោម៧ ដែលគេទើបរកឃើញ មានទំហំ មាឌ ប្រហាក់ប្រហែល ផែនដី ចំណែកភពមួយចុងក្រោយគេ តូចជាងផែនដីតែបន្តិចបន្តួចប៉ុណ្ណោះ។
នៅឆ្នាំ ២០១៦ តារាវិទូ អន្តរជាតិរបស់ទីភ្នាក់ងារណាសា ធ្លាប់បានប្រកាសម្តងហើយ ថា គេរកឃើញមានភពចំនួន៣ ដែលមានទំហំប៉ុនផែនដី។ ប៉ុន្តែ ដោយមានជំនួយពីការថតបន្ថែមរបស់ផ្កាយរណបរបស់ទីភ្នាក់ងារណាសា នៅទីបំផុត គេរកឃើញថា មានភពដល់ទៅ ៧ដែលវិលជុំវិញផ្កាយ Trappist។
តាមក្រុមតារាវិទូ ដែលជាអ្នករកឃើញ ប្រព័ន្ធផ្កាយTrappist ភពទាំង ៧ ស្ថិតនៅជិតៗគ្នា និងវិលជុំវិញ មិនឆ្ងាយប៉ុន្មានពីផ្កាយ Trappist ដែលគេចាត់ទុកជាព្រះអាទិត្យរបស់ពួកវា។ ផ្កាយTrappistមានទំហំតូចជាងព្រះអាទិត្យប្រមាណ ១០ដង ចំណែកកំដៅរបស់វា មានតែជាង ២ពាន់អង្សារ គឺតិចជាងព្រះអាទិត្យឆ្ងាយណាស់ ដែលមានដល់ទៅ ជាង ៥ពាន់អង្សារតែប៉ុណ្ណោះ។ ភពដែលនៅជិតផ្កាយជាងគេ វិលប្រមាណ មួយថ្ងៃកន្លះ ចំណែកភពដែលនៅឆ្ងាយជាងគេ គឺវិលប្រមាណ តែ២០ថ្ងៃ ជុំវិញផ្កាយTrappist។
មួយវិញទៀត តាមអ្នកវិទ្យាសាស្រ្ត នៅលើភពទាំងនោះ គ្មានទេ ថ្ងៃ ឬយប់ ដោយសារតែវាបែរមុខតែម្ខាងទៅរកផ្កាយ។ មានន័យថា នៅផ្នែកម្ខាងរបស់ភពគឺត្រជាក់ និងងងឹតរហូត ចំណែកនៅម្ខាងទៀត គឺថ្ងៃ និងទទួលកំដៅរហូតពីផ្កាយTrappist។ ចំណុចទាំងអស់នេះ គឺខុសពីផែនដីដែលវិលខ្ញាល់ មានយប់ថ្ងៃ និងវិល ជុំវិញ ព្រះអាទិត្យចំនួន ៣៦៥ថ្ងៃ។

ចំណេះដឹងសុខភាព
loading...

No comments