NASA គ្រោងស្វែងរកថ្មអាចម៌ផ្កាយតម្លៃមហាសាលក្នុងលំហរអាកាស


អង្កការ NASA គ្រោងនឹងបញ្ចូនយានអវកាសដើម្បីនាំយកដុំអាចម៌ផ្កាយក្នុងលំហរអាកាសដែលមានតម្លៃពាន់លានលានកោដិដុល្លារ ។ អាចម៌ផ្កាយនោះមានប្រវែងទទឹង ២០០ គីឡូមែត្រដែលបច្ចុប្បន្នកំពុងវិលជុំវិញព្រះអាទិត្យស្ថិតនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ ។ ដុំថ្មយក្សនោះកកើតពីលោហធាតុមានតម្លៃដូចជាដែក នីកែល និងមាស ។ អ្នកជំនាញជឿជាក់ថា គ្រាន់តែលោហធាតុដែកក្នុងដុំអាចម៌ផ្កាយអាចនឹងមានតម្លៃ ១០.០០០ ពាន់លានលានកោដិឯណោះដែលអាចបង្កើតសេដ្ឋកិច្ចពិភពលោកបានយ៉ាងងាយស្រួល ។ ខណះសេដ្ឋកិច្ចពិភពលោកមានតម្លៃ ៧៣,៧ ពាន់ពាន់លានដុល្លារ ។


អាចម៌ផ្កាយដែល NASA អះអាងថាមានតម្លៃមហាសាល
អាចម៌ផ្កាយដែល NASA អះអាងថាមានតម្លៃមហាសាល

លោក Lindy-Elkins-Tanto ដែលដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រក្នុងបេសកកម្មអង្កការ NASA និងជានាយកសាលាផែនដី និងការរុករកលំហរអាកាសរបស់សកលវិទ្យាល័យ Arizona State University ប្រាប់ទូរទស្សន៍ Global News របស់កាណាដាថា៖ << បើសិនជាយើងមានលទ្ធភាពអាចយកដុំអាចម៌ផ្កាយតម្លៃមហាសាលពីលំហរអាកាសមកផែនដី ។ វានឹងក្លាយជាប្រវត្តិសាស្ត្រដ៍អស្ចារ្យរបស់ NASA ជាមិនខាន ។ >>

ចំណេះដឹងបន្ថែម

loading...

No comments

Powered by Blogger.